ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ី(BNPB) និយាយកាលពីថ្ងៃអាទិត្យនេះថា មនុស្សស្លាប់ដោយសារតែការរញ្ជួយដី នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានបន្តកើនឡើងដល់៥៦នាក់ និងមនុស្សរងរបួសវិញមានចំនួនជាង៨២០នាក់។

ក្រៅពីបណ្តាលឲ្យមនុស្សស្លាប់និងរបួស គ្រោះមហន្តរាយធម្មជាតិនេះបានបង្ខំឲ្យមនុស្សប្រហែល១៥,០០០នាក់ ភៀសខ្លួនចេញពីលំនៅដ្ឋាន ទៅកាន់តំបន់ដែលមានសុវត្ថិភាព ខណៈផ្ទះសម្បែងជាច្រើនខ្នងបានរងនូវការខូចខាត។

គួរជម្រាបជូនថា រញ្ជួយដីកម្រិត៦.២រ៉ិចទ័របានវាយប្រហារកោះSulawesiនៃប្រទេសឥណ្ឌូនេស៊ី នៅម៉ោង១រំលងអាធ្រាត្រថ្ងៃទី១៥ខែមករាឆ្នាំ២០២១នេះ។ រយៈពេលនៃការរញ្ជួយដ៏ខ្លាំងមានចំនួន៧វិនាទី ហើយចំណុចកណ្តាលនៃការរញ្ជួយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ