ភ្នំពេញ៖កម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta លើអ្នកជំងឺចំនួន ៣៩នាក់ទៀត នៅថ្ងៃទី២២ និងថ្ងៃទី២៥ ខែកក្កដា។ បើតាមក្រសួងសុខាភិបាល ក្នុងចំណោមអ្នកមានវីរុសបំប្លែងថ្មីនោះ មានករណីឆ្លងក្នុងសហគមន៍ ៨នាក់ , អ្នកត្រឡប់មកពីប្រទេសថៃចំនួន ២១នាក់, បុគ្គលិកសុខាភិបាលខេត្ត៤នាក់ និងលើពលរដ្ឋក្នុងសហគមន៍ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកត្រឡប់មកពីថៃ ៦នាក់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចេញនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ។

ក្រសួង បានប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩បំប្លែងថ្មីB.1.617.2(Delta)ចំនួន៣៩ករណីបន្ថែមទៀតកាលពីថ្ងៃទី២២ និង២២៥ ខែកក្កដា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

ក្នុងចំណោមអ្នកវិជ្ជមានវីរុសបំប្លែងថ្មីទាំង៣៩នាក់ថ្មីនេះរួមមាន អ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃចំនួន២១នាក់ ក្នុងនោះមាន៤នាក់ជាបុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋក្នុងសហគមន៍ដែលបានឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ចំនួន៦នាក់ និងប្រជាពលរដ្ឋក្នុងសហគមន៍ដែលប៉ះពាល់ប្រយោលចំនួន៨នាក់។

គួរជម្រាបថា គិតចាប់ពីថ្ងៃទី៣១មីនាមកទល់នឹងថ្ងៃទី២៥កក្កដានេះ ប្រទេសកម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ប្រភេទថ្មីដែលតា(Delta)សរុបចំនួន១១៤ករណីហើយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ