ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បាននាំយកថវិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំនួន១០លានរៀល និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ជូនអ្នកចាក់វ៉ាក់សាំងទី៣លាននាក់ គឺអ្នកស្រី ស៊ុំ សំអឿន រស់នៅខេត្តកណ្ដាល។

នាឱកាសនោះ អ្នកស្រី ស៊ុំ សំអឿន ក៏បានថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ថវិកា១០រៀល និងសម្ភារមួយចំនួនទៀត ជូនអ្នកស្រី។ 

សូមបញ្ជាក់ថា បន្ទាប់ពីការចាប់ផ្តើមចាក់វ៉ាក់សាំង កាលថ្ងៃ១០ កុម្ភៈ គឺម្ជុលទី១ បានទៅលោក ហ៊ុន ម៉ាណែត ហើយថ្ងៃ១១ មេសា បានរកឃើញមនុស្សទី១លាននាក់ ចាក់វ៉ាក់សាំង បានទៅលោក ប៉ាន់ សុវណ្ណរិទ្ធិ ដោយឡែក ថ្ងៃទី១៤ ឧសភា បានរកឃើញមនុស្សទី ២លាន បានទៅលោកស្រី ទិត ចិន្តា ជាកម្មការិនីរោងចក្រ ចំណែក ថ្ងៃទី១៤ មិថុនា ក៏បានរកឃើញមនុស្សទី៣លាន អ្នកស្រី ស៊ុំ សំអឿន រស់នៅខេត្តកណ្ដាល។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៣,០០០,២៦៤នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៣០% ហើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ