វៀតណាម៖ តម្លៃប្រេងសាំងកាលពីថ្ងៃព្រហស្បតិ៍បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី ២០​ខែមិថុនានៅក្នុងការធ្លាក់ចុះសប្តាហ៍ទីបីជាប់ៗគ្នា។ ប្រេងឥន្ធនៈ RON95 ដ៏ពេញនិយមបានធ្លាក់ចុះ ១.២៥% មកនៅត្រឹម ២២,៨៨០ ដុង (0.90 ដុល្លារ) ឬស្នើនឹង៣៧០០រៀលក្នុងមួយលីត្រ។ ប្រេង​ឥន្ធនៈ E5 RON92 បានធ្លាក់ចុះ ១.២២% មកនៅត្រឹម ២១,៩00 ដុង ស្មើនឹងប្រមាណ​​៣៥៥០​រៀល។

 

ប្រេងម៉ាស៊ូតបានធ្លាក់ចុះ ១.៥១% មកនៅត្រឹម ២០.១៩០ ដុង ស្មើនឹង៣២៧៣រៀល។ យោងតា​មនិ​យតក​​របានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈជាសកលក្នុងរយៈពេលប្រាំពីរថ្ងៃចុងក្រោយនេះ ត្រូវបានរ​​ង​ផលប៉ះពាល់ដោយការរំពឹងទុកនៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ប្រាក់ដុល្លារអាមេរិកកាន់តែរឹងមាំ និងការធ្លាក់ចុះតម្រូវការប្រេងនៅក្នុងប្រទេសចិន បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ប្រេងសាំងបានធ្លាក់ចុះ ១.៦-១.៧% នៅទូទាំងពិភពលោក ហើយប្រេងបានធ្លាក់ចុះ ១.៨-៣% ក្នុងរយៈពេលនេះ។ RON95 ឥឡូវនេះមានតម្លៃ ៩៥,៦ ដុល្លារក្នុងមួយបារ៉ែល ហើយប្រេ​ងម៉ាស៊ូតមានតម្លៃ ៩៧,៥ ដុល្លារ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ