ភ្នំពេញ៖កីឡាករជម្រើសជាតិកម្ពុជា ៤រូបទៀត បានជាសះស្បើយពីជំងឺកូវីដ១៩ រួមមាន ចាន់ វឌ្ឍនាកា, សឿយ វិសាល, គួច សុកុម្ភៈ និង អ៊ាន ពិសី នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ។
សូមបញ្ជាក់ថា កីឡាករជម្រើសជាតិកម្ពុជាទាំង ៦រូប ដែលរកឃើញវិជ្ជមានកូវីដ-១៩ អំឡុងពេលបំពេញបេសកកម្មជួយក្រុមគោព្រៃកម្ពុជា ក្នុងការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup China 2023 នៅប្រទេសបារ៉ែន បានជាសះស្បើយទាំងអស់គ្នាហើយ បន្ទាប់ពីកីឡាករ សារ៉េត គ្រីយ៉ា និងអ្នកចាំទី កែវ សុខសិលា ដែលជាសះស្បើយមុនកាលពីថ្មីៗ។កីឡាករជម្រើសជាតិកម្ពុជា ៦រូបខាងលើមាន ៥រូប រកឃើញវិជ្ជមានកូវីដ មុនការប្រកួតជើងទី២ ជាមួយកោះហ្គាំ លើកលែងតែ សារ៉េត គ្រីយ៉ា ដែលរកឃើញមុនការប្រកួតជើងទី១៕SP