លោកក ដូណាល់ត្រាំ ក្លាយជាបេក្ខជនប្រធានាធិបតីជាផ្លូវការ និងកំពុងផ្តុំកម្លាំងផ្តួល លោក ចូ បៃដិន
11 ខែ មុន
អាមេរិក៖ លោក ដូណាល់ ត្រាំ ត្រូវបានប្រកាសតែងតាំង ជាបេក្ខជនប្រធានាធិបតីរបស់ខ្លួនជាផ្លូវការដោយ គណបក្សសាធារណរដ្ឋ កាលពីថ្ងៃចន្ទ ទី១៥ ខែកក្កដា ដើម្បីប្រកួតប្រជែងជាមួយលោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការប្រកាសតែងតាំងលោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីធ្វើឡើងនៅឯសមាជជាតិរបស់គណបក្សសាធារណរដ្ឋដែលកំពុងប្រព្រឹត្តទៅក្នុងទីក្រុង Milwaukee រដ្ឋ Wisconsin ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា។
ហើយការតែងតាំងនេះទៀតសោត មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលអ្វីនោះទេ ពីព្រោះប្រតិភូរបស់ បក្សសាធារណរដ្ឋភាគច្រើនលើសលុបបានសន្យាគាំទ្រលោក ត្រាំ រួចជាស្រេចទៅហើយ បន្ទាប់ពីលោកបានឈ្នះក្នុងការបោះឆ្នោតបឋម៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង