តៃវ៉ាន់៖ ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដែលប្រើក្នុងកម្មវិធីបញ្ញា សិប្បនិម្មិត បានកើនឡើង ៣០% ក្នុងប្រាក់ចំណេញប្រចាំត្រីមាស ទីពីរ ដោយសារតម្រូវការកើនឡើង។

ក្រុមហ៊ុន TSMC គ្រោងនឹងរាយការណ៍ពីប្រាក់ចំណេញសុទ្ធចំនួន ២៣៦.១ ពាន់លានដុល្លារតៃវ៉ាន់ (៧.២៥ ប៊ីលានដុល្លារ) សម្រាប់ត្រីមាសទី២ដែលបានបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនាកន្លងទៅ។ នេះបើយោងតាម LSEG SmartEstimate ហើយការប៉ាន់ប្រមាណនោះប្រៀបធៀបទៅនឹងប្រាក់ចំណេញសុទ្ធនៅត្រីមាសទីពីរឆ្នាំ ២០២៣ចំនួន ១៨១.៨ ពាន់លានដុល្លារ។

ក្រុមហ៊ុន TSMC កំពុងចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងការសាងសង់រោងចក្រថ្មីៗ នៅបរទេស រួមទាំង ៦៥ ប៊ីលានដុល្លារលើរោងចក្រចំនួន៣ ក្នុងរដ្ឋ អារីហ្សូណ សហរដ្ឋអាមេរិក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ