ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរិះគន់នាយកវិទ្យាស្ថានជាតិអប់រំ ដែលបានរៀបចំរោងដល់សិស្សគរុកោស្យដែលបញ្ចប់ការសិក្សានៅក្រៅវេទិកាដោយថាហាក់បីដូចជាមិនទាន់សម័យនិងសមរម្យសម្រាប់សិស្សដែលបញ្ចប់ការសិក្សានោះទេ។ សម្ដេចស្នើឱ្យគិតគូរឡើងវិញលើបញ្ហានេះ។

ក្នុងពិធីចែកសញ្ញាបត្រជូនដល់គរុសិស្សនៃវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីគួរធ្វើការឱ្យទាន់សម័យកាល ខណៈដែលសម័យនេះ គឺជាសម័យឌីជីថលហើយបើមនុស្សមិនឌីជីថលគឺអ្វីៗនៅតែដដែល។


ឆ្លៀតឱកាសនោះ សម្ដេច នាយករដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូបង្រៀន បន្តខិតខំសិក្សាលើកកម្រិតវិជ្ជាជីវៈរបស់ខ្លួន ដើម្បីឈានទៅដំឡើងក្របខណ្ឌនៃការបង្រៀនរបស់ខ្លួន និងឈានទៅអប់រំដល់កម្រិតបរិញ្ញាបត្របូកមួយ ដែលស្របទៅនឹងគោលនយោបាយការរៀនពេញមួយជីវិតដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

ឆ្លៀតឱកាសនោះដែរ សម្តេច នាយករដ្ឋមន្ដ្រី បានប្រកាសដោយមោទនភាព ពីភាពជោគជ័យរបស់កម្ពុជា ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩បានយ៉ាងល្អ ខណៈដែលការជួបជុំដ៏ធំក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មិនមានបញ្ហាអ្វីកើតឡើងដោយជំងឺកូវីដ-១៩នោះទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ