អ្នកនាង Karoline Leavitt វ័យ ២៧ឆ្នាំ ត្រូវប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ជ្រើសតាំងជាអ្នកនាំពាក្យថ្មី របស់សេតវិមាន
អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានប្រកាសកាលពីចុងសប្តាហ៍មុនថា អ្នកនាង Karoline Leavitt វ័យ ២៧ឆ្នាំ ដែលជាជំនួយការរៀបចំយុទ្ធនាការបោះឆ្នោតរបស់លោក នឹងត្រូវជ្រើសតាំងជាអ្នកពាក្យថ្មីរបស់សេតវិមាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
អ្នកនាង Leavitt នឹងក្លាយជាបុគ្គលដែលមានវ័យក្មេងបំផុតម្នាក់ដែលនឹងត្រូវចូលកាន់តំណែងសំខាន់នៅក្នុងសេតវិមាន ក៏ដូចនឹងត្រូវឆ្លើយតបរាល់សំណួរពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយផងដែរ។
អ្នកនាង Leavitt កើតនៅក្នុងរដ្ឋ New Hampshire គឺជាអ្នកនាំពាក្យរបស់លោក ត្រាំ នៅអាណត្តិដំបូងចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១។ ក្រោយមកអ្នកនាងក៏ធ្លាប់បានឈរឈ្មោះសម្រាប់អាសនៈក្នុងសភាតំណាងរដ្ឋនៅស្រុកកំណើតរបស់ខ្លួន ក្នុងឆ្នាំ២០២២ ផងដែរ ប៉ុន្តែត្រូវបានបរាជ័យ។ក្រៅពីនោះអ្នកនាង Leavitt ក៏បានធ្វើការជានាយកផ្នែកទំនាក់ទំនងសម្រាប់សមាជិកសភាលោកស្រី Elise Stefanik ដែលលោក ត្រាំ បានតែងតាំងជាឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ ផងដែរ៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង