ប្រទេសរុស្ស៊ីបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេងនៅសមុទ្រជប៉ុន ខណៈជប៉ុនទេសបង្កើនការ ប្រុងប្រយ័ត្នចំពោះប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ
រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងទ័ពជើងទឹករុស្ស៊ីបានបាញ់សាកល្បងមីស៊ីលប្រឆាំងនាវាល្បឿនលឿនជាងសំឡេង ទៅកាន់គោលដៅនៅសមុទ្រជប៉ុន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៣។
ក្រសួងបាននិយាយកាលពីថ្ងៃអង្គារថា កប៉ាល់ពីរបានបើកការវាយប្រហារដោយកាំជ្រួចទៅលើនាវាចម្បាំងសត្រូវដោយប្រើ កាំជ្រួចបើកបរលឿនជាងសំឡេង Moskit ចំនួនពីរដែលមានសមត្ថភាពក្បាលផ្ទុកគ្រាប់ធម្មតា និងនុយក្លេអ៊ែរ បានបាញ់ចំគោលដៅដោយជោគជ័យ។កាំជ្រួច P-270 Moskit គឺជាកាំជ្រួចល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យមដែលមានដើមកំណើតសូវៀត ហើយមានសមត្ថភាពបំផ្លាញកប៉ាល់ក្នុងរយៈចម្ងាយរហូតដល់១២០គីឡូម៉ែត្រ។
សមយុទ្ធបាញ់មីស៊ីលរបស់កងទ័ពជើងទឹករុស្ស៊ីធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ីពីរគ្រឿងដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរបានហោះឆ្លងកាត់លើសមុទ្រជប៉ុនអស់រយៈពេលជាងប្រាំពីរម៉ោង។យោងតាមសារព័ត៌មាន Associated Press បានឲ្យដឹងថា រដ្ឋមន្ត្រីកា របរទេសជប៉ុន លោក Yoshimasa Hayashi បាននិយាយថា ប្រទេសរបស់លោកនឹងរក្សាការប្រុងប្រយ័ត្នចំពោះប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ ៕SP