មន្ទីរធនធាននិងឧតុនិយមខេត្តសៀមរាប តាមរយៈសេចក្ដីជូនដំណឹងចេញនៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ឱ្យដឹងថា យោងតាមការសង្កេត តាមដានស្ថានភាពអាកាសធាតុ ដែលបានវិវត្តជាក់ស្ដែងជា បន្តបន្ទាប់របស់ក្រសួងធនធានទឹកនិងឧតុនិយមបង្ហាញថាភ្លៀងនៅតែបន្តធ្លាក់គ្របដណ្តប់ទូទាំងប្រទេ ស ខណៈខេត្តសៀមរាបក៏បន្តរងឥទ្ធិពលនេះផងដែរ។

ប្រការនេះ មន្ទីរធនធានទឹកនិងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយ ដងស្ទឹងស្រែង ក្នុង ភូមិសាស្ត្រស្រុកចំនួនពីរ គឺស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ឱ្យត្រៀមបង្កា និងប្រុង ប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ដែលអាច កើតមានពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត ដើម្បីចៀស វាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ