អេក្វាទ័រ៖ យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងកសិកម្មរប ស់ប្រទេសអេក្វាឌ័របា នអះអាង  ឱ្យដឹងនៅថ្ងៃនេះថា មានសត្វស្លាបប្រមាណជាង ៣០០០០០ ក្បាល ត្រូវបានគេប៉ាន់ស្មាន ថាកំពុងមានផ្ទុកជំងឺផ្ដាយសាយបក្សី ប្រភេទ H5N1 បន្ទាប់ពីករណី ផ្ទុះរាលដាលឡើងវិញនៃ ជំងឺឆ្ល ងមួយនេះនៅក្នុងខេត្ត Cotopaxi របស់អេក្វាឌ័រកាលពីជាងបីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានMSN នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

ស្ថានការណ៍បច្ចុប្បន្ននៃការឆ្លងរាលដាលនូវជំងឺផ្តាយសាយបក្សីខាងលើនេះ គឺកំពុងស្ថិតក្រោមការគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់របស់អាជ្ញាធរពាក់ព័ន្ធនៅក្នុងប្រទេសអេក្វាឌ័រ ។

បើតាមការថ្លែងបញ្ជាក់ពីមន្រ្តីប្រធានភ្នាក់ងារធានាគុណភាពសម្រាប់វិស័យកសិកម្មនៃក្រសួងកសិកម្មរបស់ប្រទេសអេក្វាឌ័រ គឺលោក Patricio Almeida បានរៀបរាប់លម្អិតឱ្យដឹងថា មានសត្វបក្សីនៅតាមកសិដ្ឋានចិញ្ចឹមសត្វប្រមាណជាង ៣០០០០០ ក្បាលត្រូវបានគេប៉ាន់ស្មានថាបានឆ្លងមេរោគមួយនេះ ដោយក្នុងនោះគឺមានសត្វស្លាបសរុបជិត ២០ម៉ឺនក្បាលត្រូវបានគេសម្លាប់ចោលដើម្បីទប់ស្កាត់ការឆ្លងរី ករាលដាលបន្តទៀត។

ក្រោយមួយសប្តាហ៍នៅបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម អេក្វាឌ័រ លោក Bernardo Manzano បានចេញសេចក្ដីប្រកាសមួយដោយជំរុញឱ្យបន្ដការអនុវត្ដវិធានការបង្ការអនាម័យនៅតាមកសិដ្ឋានចិញ្ចឹមសត្វបក្សីសម្រាប់រយៈពេល ៩០ថ្ងៃបន្ថែមទៀតរហូតដល់ចុងខែកុម្ភៈឆ្នាំ ២០២៣ខាងមុខ ដើម្បីជាការធានាការពារកុំឱ្យមានករណីផ្ទុះរាលដាលកើតមានឡើងសារជាថ្មី៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ