អាជ្ញាធរអ៊ូហ្គង់ដា បិទសង្កាត់ចំនួន ២ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគអេបូឡា ក្រោយមានអ្នកឆ្លង និងស្លាប់ជាបន្តបន្ទាប់
អូហ្គង់ដា៖អាជ្ញាធរប្រទេសអ៊ូហ្គង់ដា បានដាក់ការបិទការធ្វើដំណើរលើ ស្រុកចំនួនពីរ ដែលរងគ្រោះដោយ Ebola ដើម្បីបញ្ឈប់ការរីករា លដាលនៃ ជំងឺឆ្លង។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានVOAនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។
វិធានការដែលបានប្រកាសដោយប្រធានាធិបតី Yoweri Museveni មានន័យថា អ្នកស្រុកនៃស្រុក Mubende និង Kassanda ភាគកណ្តាលនៃប្រទេស Ugandan មិនអាចធ្វើដំណើរចូល ឬចេញពីតំបន់ទាំងនោះដោយមធ្យោបាយឯកជន ឬសាធារណៈបានទេ។ លោកបាននិយាយថា រថយន្តដឹកទំនិញ និងផ្សេងទៀតដែលឆ្លងកាត់ពីទីក្រុង Kampala រដ្ឋធានីទៅកាន់ភាគនិរតីនៃប្រទេស Uganda នៅតែត្រូវបានអនុញ្ញាតឱ្យដំណើរការ។
ក្លឹបកម្សាន្តពេលរាត្រី កន្លែងទីសក្ការៈបូជា កម្លែងកម្សាន្តនិងកន្លែងប្រមូលផ្តុំមនុស្សច្រើន ក្នុងស្រុកចំនួនពីរនៃប្រទេសនេះគឺ ស្រុក Mubende និងស្រុកក្បែរខាង Kassanda នឹងត្រូវបិទចោលរយៈពេល២១ថ្ងៃ ដោយសារការផ្ទុះឆ្លងរាលដាលជំងឺអេបូឡា។នេះបើតាមការប្រកាសក្នុងសុន្ទរកថាបន្ទាន់មួយ
សូមបញ្ជាក់ថា នៅប្រទេសអូហ្គង់ដា ជំងឺអេបូឡាបានសម្លាប់មនុស្សចំនួន ១៩នាក់ និងបានចម្លងបន្តទៅកាន់មនុស្ស ៥៨នាក់ផ្សេងទៀត ក្នុងរយៈពេលមិនដល់មួយខែ។ បើតាមអាជ្ញាធរសុខាភិបាល ជំងឺ អេបូឡាបានរកឃើញនៅក្នុងប្រទេសអូហ្គង់ដា ជាលើកដំបូងកាលពីថ្ងៃទី២០ ខែកញ្ញាកន្លងទៅ៕SP