(បរទេស)៖បើតាមវេបសាយ Wisevoter បានចេញផ្សាយកាលពីពេលថ្មីតួលេខដែលបានស្រាវជ្រាវនៅក្នុងឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា កម្ពុជា ជាប់ចំណាត់លេខ១ ដែលមានអ្នកផឹកស្រាច្រើនជាងគេនៅអាស៊ានដោយ ការប្រើប្រាស់គ្រឿងស្រវឹងក្នុងមនុស្សម្នាក់២.៧%ស្មើរនឹង២១.៧L ក្នុងមួយឆ្នាំដោយអ្នកប្រើប្រាស់មានអាយុចាប់ពី២១ឆ្នាំឡើងទៅ។
ខណៈថៃការប្រើប្រាស់គ្រឿងស្រវឹងក្នុងមនុស្សម្នាក់ ២០.៣ L ស្មើនឹង 1.8% ប្រទេសឥណ្ឌូនេស៊ី ការប្រើប្រាស់គ្រឿងស្រវឹងក្នុងមនុស្សម្នាក់ ៣.៤ Lក្នុងមួយឆ្នាំ ប្រទេសម៉ាឡេស៊ី ៣.១ L ស្មើរ ១.១% ប្រទេសសិង្ហបុរី ២.៩ L ប្រទេសភូមា១៧.៦ L ប្រទេសឡាវ ៧.៥លីត្រចំណែក ប្រទេសប៊្រុយណេ គឺមិនមានតួរលេខនោះទេ។
គួរបញ្ជាក់ថា ស្រាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ទៅលើសុខភាព អាចបង្កឲ្យមាន ជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ ដូចជា ជំងឺរលាកលំពែង ជំងឺរលាកថ្លើម និង ធ្ងន់ធ្ងរជាងនេះ គឺជំងឺក្រិនថ្លើម ដែលអាចបង្កឲ្យមាន ជំងឺទាចទឹក ហូរឈាមតាមបំពង់អាហារ និង ជំងឺមហារីកថ្លើម៕