ក្រសួងបរិស្ថានបានបិទបញ្ចប់ការស៊ើបអង្កេតលើកព័ត៌មានដែលចោទប្រកាន់លើអ្នកជិះរថយន្តពាក់ស្លាក់លេខ ខ.ម ថាបានបាញ់សត្វព្រៃ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត
ក្រសួងបរិស្ថានបានបិទបញ្ចប់ការស៊ើបអង្កេតលើការផ្សព្វផ្សាយព័ត៌មានចោទប្រកាន់ថាអ្នកជិះ រថយន្តពាក់ស្លាកលេខ ខ.ម.២ ៩៤០៤ ចូលបាញ់សត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នដោយមានការ ចូលមកបំភ្លឺរួមគ្នារវាងព្រះសង្ឃដែលបា នផ្សព្វផ្សាយសារចោទប្រកាន់ និងបុគ្គលដែលត្រូវរងការចោទប្រកាន់។
ព្រះតេជគុណ ព្រហ្ម ប៊ុនរិទ្ធ ជាមន្រ្តីសង្ឃគង់នៅវត្តសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងជាសមាជិកសហគមន៍ ព្រៃសង្ឃរុក្ខវ័ន្ត នៅថ្ងៃទី២៧ ខែឧសភា និមន្ត មកស្រាយបំភ្លឺករណីពាក់ព័ន្ធនឹងករណីបាញ់សត្វព្រៃ ក្នុងដែនជម្រកសត្វ ព្រៃសង្ឃរុក្ខវ័ន្ត មានសង្ឃដីកាថាជាការភាន់ច្រឡំប៉ុណ្ណោះ ក្រោយធ្វើការស៊ើបអង្កេតរួចមក ហើយរូបថតដែល ភ្ជាប់ រថយន្តពណ៌ត្រអ៊ី និងសត្វទន្សោងដែលបានបាញ់ស្លាប់ជាហេតុការណ៍ពីរផ្សេងគ្នា។
ព្រះភិក្ខុ ព្រហ្ម ប៊ុនរិទ្ធ បានបំភ្លឺពាក់ព័ន្ធនឹងករណីបាញ់សត្វព្រៃក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្តដែលមានរយន្តមន្រ្តីយោធានោះ ជារឿងសង្ស័យ ហើយមានការយល់ច្រឡំ ព្រោះព្រះអង្គបានឃើញពីចម្ងាយ ហើយរថយន្តមិនបានឈប់ ។ ព្រះអង្គ មានសង្ឃ ដីកាដែរថា ម្ចាស់ហ្វេសប៊ុក Vadthanak Preap ចុះផ្សាយដោយស្រង់សង្ឃដីការបស់ព្រះអង្គ ហើយបន្ទាប់មកបន្ថែម ខ្លឹមសារខុសពីការពិត។
ទី១) គណនីនេះ បានថែមខ្លឹមសារលើខ្លឹមសារដើមរបស់ហ្វេសប៊ុករបស់ព្រះអង្គ។ ទី២) គឺគាត់បានផុសថា ករណីសង្ស័យបាញ់ សត្វ ដោយភ្ជាប់រូបភាពរថយន្ត និងសត្វទន្សោង ២ ក្បាល ដែលបានស្លាប់ ២ ថ្ងៃមុនការចុះផ្សាយនោះថា នៅឯខេត្តឧត្តរមាន ជ័យ។ តាមពិតទន្សោង ២ ក្បាលនោះ ត្រូវបានបាញ់ស្លាប់នៅក្នុងខេត្តមណ្ឌលគិរី មិនមែននៅក្នុងខេត្តឧត្តរមានជ័យឡើយ។
ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍លើក ទឹកចិត្តឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ និងសហគមន៍មូលដ្ឋានបន្តពង្រឹងការការពារ និងអភិរក្សធន ធានធម្មជាតិ ដើម្បីការរស់នៅដោយចីរភាព។ ឯកឧត្តមក៏បញ្ជាក់ដែរថាជនដែលប្រព្រឹត្តបទល្មើសធន ធានធម្មជាតិនឹងត្រូវទទួលទោស តាមច្បាប់និង បទដ្ឋានគតិយុត្ត នានាដែលមានចែងដើម្បីគ្រប់គ្រងធនធានធម្មជាតិ ជីវៈចម្រុះឱ្យបានគង់វង្សសម្រាប់តកូនចៅគ្រប់ជំនាន់៕SP