លោកស្រី ពៅ សាវរស ដែលមានសញ្ជាតិបារាំង ក្រោមឈ្មោះថា Saveros Lewitz បានចងក្រងឯកសារស្រាវជ្រាវដ៏ច្រើនទាក់ទងនឹងអារ្យធម៌ អក្សរសាស្ត្រ សិលាចារឹក និងក្បួនច្បាប់ផ្សេងៗរបស់ខ្មែរ។ គាត់ធ្លាប់ឆ្លងកាត់ការសិក្សាជាមួយសាស្ត្រាចារ្យល្បីៗរបស់បារាំង ដូចជា លោក George Coedes និងលោក Francois Martini ជាដើម។

អតីតអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល CNRS នៅក្រុងប៉ារីស រូបនេះ បានបន្សល់ទុករួមមានដូចជា អ្វីជាខេមរវិទ្យា?, វចនានុក្រមភាសាខ្មែរសម័យកណ្តាល, សទ្ទានុក្រម សំស្ត្រឹត-ខ្មែរ-បារាំង រួមទាំងស្នាដៃដ៏ច្រើនសន្ធឹកសន្ធាប់ទៀត ទាំងភាសាខ្មែរ បារាំង និងអង់គ្លេស៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ