ភ្នំពេញ ៖ ក្រុមបច្ចេកទេសសាងសង់ស្ពាន បានឱ្យដឹងថា ស្ពានតភ្ជាប់ពីកោះនរា ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅឆ្ពោះទៅកោះពេជ្រស្តិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការ រាជធានីភ្នំពេញ ស ម្រេចបានប្រមាណ ៩០ភាគរយហើយ ដោយគ្រងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣ខាងមុខនេះ។

លោក អ៊ុង រ៉ូន ជាអ្នកចូលរួមក្នុងកិច្ចការសាងសង់ស្ពាននេះបានឲ្យកម្ពុជាថ្មីដឹង នៅព្រឹ កថ្ងៃ ទី៦ខែ មិថុនានេះថា «ស្ពានកោះនរា ដែលត្រូវតភ្ជាប់ទៅកោះពេជ្រនេះ អាចនឹងរួចរាល់ នៅចុងឆ្នាំ២០២៣ ខណៈដែលបច្ចុប្បន្នបានប្រមាណជា៩០ភាគរយហើយ»។លោក អ៊ុង រ៉ូន បានបន្តថា ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ និងទទឹង ២៤ ,៥០ម៉ែត្រ ហើយមាន៤គន្លង គឺ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀត សម្រាប់អ្នកថ្មើជើង។


លោក អ៊ុង រ៉ូន បានបញ្ជាក់ទៀតថា ស្ពានកោះនរាឆ្ពោះទៅកោះពេជ្រនេះ បានបើកការដ្ឋានដំណើរការសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ តាមការប៉ាន់ស្មានចំណាយពេល៣៥ខែ។ ចំពោះភាព ចាំបាច់របស់ស្ពាននេះ អាចជួយសម្រួលដល់ការធ្វើដំណើចេញពីទឹកដីខណ្ឌច្បារអំពៅ ឆ្ពោះទៅ មជ្ឈ មណ្ឌលកោះពេជ្រ ដែលបច្ចុប្បន្នបង្កឲ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ បើទោះជាសាលា រាជធានីភ្នំពេញដាក់សាឡាងសម្រាប់ចម្លងអ្នកដំណើរជាប់ការដ្ឋានស្ពានកោះនរាឆ្ពោះ ទៅកោះពេជ្រ រហូតដល់ទៅ៤គ្រឿងយ៉ាងណាក្តី ក៏នៅតែកកស្ទះដដែល។


សូមបញ្ជាក់ថា ស្ពាននេះមានប្រវែង ៨២៤ ម៉ែត្រ កម្ពស់ ៧០ ម៉ែត្រ ជាស្ពានបេតុងខ្សែកាប ឆ្លងកា ត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា ចំណាយទុនវិនិយោគ ៣៨លាន ដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ