លោកប្រធានាធិបតីអ៊ុយក្រែន Zelenskyy អំពាវនាវឱ្យ EUផ្តល់យន្តហោះចម្បាំង មីស៊ីល ព្រោះថាសង្រ្គាមនឹងមានរយៈពេលយូរ
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រាប់មេដឹកនាំអឺរ៉ុបឱ្យបង្កើនការផ្គត់ផ្គង់អាវុធទំនើបយ៉ាងឆាប់រហ័សដល់កងកម្លាំងរបស់គាត់ ជាពិសេសយន្តហោះចម្បាំង និងប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ សម្រាប់សង្រ្គាមដែលអូសបន្លាយជាច្រើនឆ្នាំ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។
ថ្លែងនៅលើរថភ្លើងទៅកាន់ទីក្រុង Kyiv បន្ទាប់ពីដំណើរទស្សនកិច្ចលើកទីបីរបស់គាត់ក្នុងរយៈពេលពីរថ្ងៃទៅកាន់តំបន់ដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាមនៅជិតខ្សែបន្ទាត់ជួរមុខនៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ នៅក្នុងសុន្ទរកថាដ៏វែង លោក Zelenskyy កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា វាអាស្រ័យលើសហភាពអឺរ៉ុប ដើម្បីចាត់វិធានការដើម្បីទប់ស្កាត់រុស្ស៊ី ខណៈដែលការលុកលុយចូលមកក្នុងទឹកដីអ៊ុយក្រែនចូលដល់ឆ្នាំទីពីរ។
ការអត្ថាធិប្បាយរបស់ Zelenskyy បង្ហាញបើកចំហនឹង ខកចិត្តជាមួយបណ្តាប្រទេសអឺរ៉ុបដែ លោកក៏បានត្អូញត្អែរថា EU ហាក់ដូចជាមិនប្រញាប់ប្រញាល់ដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងទីក្រុងម៉ូស្គូទេ។“ប្រសិនបើអឺរ៉ុបរង់ចាំ អំពើអាក្រក់អាចមានពេលវេលាដើម្បីប្រមូលផ្តុំ និងរៀបចំសម្រាប់សង្គ្រាមជាច្រើនឆ្នាំ។ វាស្ថិតនៅក្នុងអំណាចរបស់អ្នកក្នុងការទប់ស្កាត់រឿងនេះ” គាត់បានប្រាប់មេដឹកនាំសហភាពអឺរ៉ុប៕