ភ្នំពេញ៖ថ្មីៗនេះដែរទស្សនាវដ្ដី Forbes លំដាប់ពិភពលោក បានបង្ហាញបញ្ជីឈ្មោះតារាក្រោមអាយុ ៣០ ឆ្នាំ ដែលមានឥទ្ធិពលនៅអាស៊ី ដោយក្នុងនោះមានទាំងក្រុម K-pop NewJeans និង Le Sserafim និងតារាចម្រៀងសិង្ហបុរី Shye ផ្នែកកម្សាន្ត និងកីឡា។

 

ក្នុងអត្ថបទទាំងស្រុងរបស់ Forbes បានសរសេររៀបរាប់កោតសរសើរ ម្ចាស់បទ «កំលោះស្រុកខ្មែរ» ថា “ក្នុងប្រទេសកម្ពុជា ការរ៉េប ដែលរួមបញ្ចូល ភាសាអង់គ្លេស និងភាសាខ្មែរ របស់វណ្ណដា បានលើ​កតម្កើងសិល្បករខ្មែររូបនេះឲ្យមានភាពល្បីល្បាញក្នុងតំបន់។ រហូតបានដំណើរកម្សាន្តក្នុងប្រទេសថៃ និងសិង្ហបុរី បន្ទាប់ពីបានចេញអាល់ប៊ុមSkull 2 (Season 1) កាលពីខែមិថុនា។ បទ «Time to Rise» ដែលមានលោក គង់ ណៃ ជាអ្នកឯកទេសផ្នែកភ្លេងបុរាណខ្មែរ និងជាតន្ត្រីករម្នាក់ក្នុងចំណោម​តន្ត្រីករមួយចំនួន ដែលនៅរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម មានអ្នកមើលជាង ១០០ លានដងនៅលើ Youtube។ បន្ទាប់ពីចុះកុងត្រាជាមួយផលិតកម្ម Baramey Production ក្នុងឆ្នាំ ២០១៩ វណ្ណដា បានបន្តសហការជាមួយតារារ៉េបថៃ OG Bobby និង F.HERO”

 

 

ជោគជ័យថ្មីមួយទៀតសម្រាប់កំពូលតារាចម្រៀងប្រុសរូបនោះ គឺកាលពីថ្មីៗនេះ មានអ្នកចូលមើល ១ ០០០ លាន នៅលើ Channel ផ្ទាល់ខ្លួន វណ្ណដា ដែលមាន subscriber 3.95 M និងបន្តកើនឡើង​បន្តបន្ទាប់ទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ