ភ្នំពេញ ៖ តាមសេចក្តីពង្រាងច្បាប់លើវិសោធនកម្មច្បាប់បោះឆ្នោតដែលត្រូវអានដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបជាមួយកម្មករជាង២ម៉ឺននាក់ នារាជធានីភ្នំពេញ មុននឹងអនុម័តជាផ្លូវពីរដ្ឋសភា គឺថា អ្នកញុះញង់ និងរារាំងប្រជាពលរដ្ឋទៅបោះឆ្នោតនាថ្ងៃ២៣ កក្កដា ខាងមុខនឹងត្រូវពិន័យពី៥-២០លានរៀល ដោយមិនគិតពីព្រហ្មទណ្ឌ ។

សម្តេចអះអាងថា មិនចង់លេងជាមួយពួកក្រុមប្រឆាំងទេ ប៉ុន្តែពួកគេទេដែលមិនព្រមបញ្ឈប់សកម្មភាព ញុះញង់ឲ្យពលរដ្ឋមិនទៅបោះឆ្នោត ទើបសម្តេចលេងធម៌ក្តៅតែម្តងលើការពិន័យយ៉ាងធ្ងន់ធ្ងរទៅ.


សម្តេចតេជោ ហ៊ុន សែន បានបង្ហាញថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតត្រង់មាត្រា ១៤២ ថ្មី ដែលក្នុងនោះឈានទៅធ្វើការផាកពិន័យ ចំពោះបុគ្គលណាដែលធ្វើឱ្យមានភាពវឹកវរដល់ការបោះឆ្នោត និងធ្វើសកម្មភាពរារាំង ញុះញង់ដល់ពលរដ្ឋមិនឱ្យទៅបោះឆ្នោតជាដើម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ