វៀតណាម រដ្ឋសភាវៀតណាមបានធ្វើការបោះឆ្នោតជ្រើសរើសលោក Vo Van Thuong ជាប្រធា​នាធិ​បតីថ្មី របស់ប្រទេសនេះ ក្នុងការរុះរើថ្នាក់ដឹកនាំកំពូលរបស់ប្រទេស ចំពេលមានយុទ្ធនាកា​រប្រឆាំងអំពើ ពុករលួយដ៏ខ្លាំងក្លាមួយ។ ​នៅក្នុងសម័យប្រជុំវិសាមញ្ញ សមាជិកសភា បានបញ្ជាក់ពីតំ​ណែងរបស់​លោ​ក Thuong អាយុ ៥២ ឆ្នាំ បន្ទាប់ពីបក្សកុម្មុយនិស្តកំពុងកាន់អំណាចបានតែងតាំងលោក ជាប្រធានា​ធិបតី ជាមុខតំណែ នយោបាយកំពូលទាំងបួននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ការបោះឆ្នោតរើសលោក Thuong បន្ទាប់ពីការលាលែងពីតំណែងភ្លាមៗនៅក្នុងខែមករា របស់អ្នកកាន់ តំណែងមុន លោក Nguyen Xuan Phuc ដែលគណបក្សនេះបានស្តីបន្ទោសចំពោះ «ការបំពាន និង​កា​រធ្វើខុស» ដោយមន្ត្រីក្រោមការគ្រប់គ្រងរបស់លោក នៅក្នុងអ្វីដែលត្រូវបានគេមើលឃើញថា ជាកា​រកើនឡើងដ៏សំខាន់នៃការបង្ក្រាបការប្រឆាំងអំពើពុករលួយរបស់ប្រទេសនេះ។

លោក Thuong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយតាមទូរទស្សន៍រដ្ឋវៀតណា​ម​ថា ខ្ញុំនឹងស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ប្រជាជន និងរដ្ឋធម្មនុញ្ញ ដោយខិតខំបំពេញភារកិច្ច​ដែល បានប្រគល់ជូនដោយបក្ស រដ្ឋ និងប្រជាជន។

ក្នុងនោះផងដែរ អ្នកការទូត និងអ្នកជំនួញបានលើកឡើងពីការព្រួយបារម្ភអំពីយុ​ទ្ធនាការប្រ​ឆាំ​ងអំពើពុករលួយ ដោយ សារតែវាបានធ្វើឱ្យប្រតិបត្តិការធម្មតាជាច្រើនជាប់គាំង នៅក្នុងប្រទេសវៀត​ណាម ខណៈដែលមន្ត្រី មានការភ័យខ្លាចថានឹងត្រូវជាប់ពាក់ព័ន្ធក្នុងការបង្រ្កាប៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ