កូរ៉េខាងជើង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាថ្ងៃច័ន្ទនេះបានទៅបំពេញទស្សនកិច្ចនៅអង្គភាពកងទ័ពជើងទឹក និងត្រួតពិនិត្យការសាកល្បងមីស៊ីល Cruise យុទ្ធសាស្ត្ររបស់កូរ៉េខាងជើងដែលលោកអាចនឹងគ្រោងបាញ់នាពេលខាងមុខនេះ មេដឹកនាំកូរ៉េខាងជើងរូបនេះទៅទស្សនកិច្ចមុនពេលការចាប់ផ្តើមសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកនឹងចាប់ផ្តើមនាពេលឆាប់ៗនេះ។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២៣។

លោក គឹម បានត្រួតពិនិត្យកងនាវាមួយក្នុងចំនោមកងនាវាជាច្រើនរបស់កូរ៉េខាងជើងនៅសមុទ្រខាងកើត ដែលត្រូវបានគេស្គាល់ថាជាសមុទ្រជប៉ុន លោក គឹម ក៏បានមើលនៅពេលដែលនាវិកបានធ្វើសមយុទ្ធបាញ់បង្ហោះ "មីស៊ីល Cruise យុទ្ធសាស្ត្រ"។

ដំណើរត្រួតពិនិត្យមីស៊ីលរបស់ គឹន ជុងអ៊ុន នេះធ្វើឡើងមុនការប្រកាសនេះបានធ្វើឡើងមុនសមយុទ្ធ Ulchi Freedom Shield ប្រចាំឆ្នាំ ដែលជាសមយុទ្ធរួមគ្នាដ៏សំខាន់រវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ដែលនឹងដំណើរការរហូតដល់ថ្ងៃទី ៣១ ខែសីហា។សមយុទ្ធនេះប្រទេសទាំងពីរគោលបំណងប្រឆាំងនឹងការគំរាមកំហែងពីខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។

ទីក្រុងព្យុងយ៉ាងចាត់ទុកសមយុទ្ធបែបនេះជាការហាត់សមសម្រាប់ការលុកលុយ ហើយបានព្រមានម្តងហើយម្តងទៀតថាខ្លួននឹងចាត់វិធានការ "លើសលប់" ក្នុងការឆ្លើយតបភ្លាមៗ។ភ្នាក់ងារ CIA អាម៉េរិកអះអាងថា ពួក Hacker កូរ៉េខាងជើងសង្ស័យបានកំណត់គោលដៅសមយុទ្ធនេះរួចហើយ ជាមួយនឹងការវាយប្រហារតាមអ៊ីមែលទៅលើកូរ៉េខាងត្បូងដែលធ្វើការនៅមជ្ឈមណ្ឌលសមយុទ្ធរួមរបស់សម្ព័ន្ធមិត្ត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ