ទាហានម៉ារីនអាមេរិក៣នាក់ស្លាប់ ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះOsprey នៅអូស្ត្រាលីក្នុងអំឡុងពេលហ្វឹកហាត់
អាមេរិក៖ ទាហានម៉ារីនអាមេរិក៣នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីយន្តហោះ Osprey បានធ្លាក់អំឡុងពេលធ្វើសមយុទ្ធយោធានៅប្រទេសអូស្ត្រាលី។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។
កងកម្លាំងបង្វិលកងម៉ារីន ឈ្មោះDarwin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ក្នុងចំណោមទាហានម៉ារីន២៣ នាក់នៅលើយន្តហោះ MV-22B Osprey មាន 3 នាក់បានស្លាប់ និង៥ នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Royal Darwin ក្នុងស្ថានភាពធ្ងន់ធ្ងរ។
ហេតុការណ៍នេះបានកើតឡើងនៅលើកោះ Melville នៅវេលាម៉ោង៩ និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក។សេចក្តីថ្លែងការណ៍ដដែលបានលើកឡើងថាពេលនេះមន្ត្រីជំនាញ កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញហើយនឹងស្វែងរក “មូលហេតុនៃឧប្បត្តិហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត”។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកស្លាប់ និងរបួស។លោកបន្តថា "ទាហានម៉ារីនទាំងនេះបានបម្រើប្រទេសរបស់យើងដោយភាពក្លាហាន និងមោទភាពការលើកឡើងនេះនៅលើបណ្តាញសង្គមTwitterរបស់លោកផ្ទាល់ ៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង