ជប៉ុន៖ កាលពីថ្ងៃសៅរ៍ទី២៦ខែសីហា ទីភ្នាក់ងារជលផលបានចេញផ្សាយលទ្ធផលវិភាគដំបូងរបស់ខ្លួន បន្ទាប់ពីពិនិត្យត្រីតុកកែសំប៉ែត និងត្រី Gurnard ដែលចាប់បានមួយថ្ងៃមុននោះ។

លទ្ធផលបង្ហាញថា កម្រិតសារធាតុ Tritium នៅក្នុងត្រីគឺមិនអាចរកឃើញទេ ព្រោះវាមានតិចជាង ១០ Becquerel ក្នុងមួយគីឡូក្រាម។លើសពីនេះ ទីភ្នាក់ងារខាងលើ ក៏គ្រោងវិភាគត្រីដែលចាប់បាន នៅក្នុងតំបន់ធំទូលាយផងដែរ ដើម្បីបញ្ជាក់អំពីសុវត្ថិភាពនៃផលិតផលសមុទ្ររបស់ប្រទេសជប៉ុន។

 

នេះគឺជាការបញ្ជាក់ ក្រោយមានក្តីព្រួយបារម្ភ បន្ទាប់ពីប្រតិបត្តិករ ចាប់ផ្តើមបញ្ចេញទឹកសំណល់ ចេញពីរោងចក្រចូលទៅក្នុងមហាសមុទ្រ។ទីភ្នាក់ងារនេះបាននិងកំពុងតាមដានជាប្រចាំ នូវសារធាតុ វិទ្យុសកម្មក្នុងផលនេសាទពីតំបន់ Fukushima និងខេត្តក្បែរៗ ចាប់តាំងពីឧបទ្ទវហេតុនៅរោងចក្រនេះមក។

ស្របពេលជាមួយគ្នានោះ ក្រុមមន្ត្រីក៏គ្រោងនឹងធ្វើតេស្ដសំណាក នៃកម្រិតសារធាតុ Tritium នៅក្នុងសត្វត្រីដែលចាប់បានក្នុងដែនទឹករង្វង់១០គីឡូម៉ែត្រ ពីរោងចក្រនុយក្លេអ៊ែរជារៀងរាល់ថ្ងៃ សម្រាប់រយៈពេលប្រហែលមួយខែផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ