អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron វិលមកឆាកនយោបាយ ដោយកាន់តែតំណែងជារដ្ឋមន្ត្រីការបរទេសវិញម្តង
អង់គ្លេស៖ កាសែត Telegraph បានរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron នឹងត្រូវក្លាយជារដ្ឋមន្ត្រីការបរទេសវិញ ហើយបន្តចូលទៅកាន់ជួរមុខនយោបាយវិញ បន្ទាប់ពីលោកបានលាលែងពីតំណែងក្នុងឆ្នាំ ២០១៦នៅពេលដែលលោកបរាជ័យក្នុងការរក្សាចក្រភពអង់គ្លេសនៅក្នុងសហភាពអឺរ៉ុប ដែលហៅកាត់ថា EU។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ការសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak ក្នុងការនាំយក Cameron មកវិញត្រូវបានគេមើលឃើញថា ទំនងជានឹងផ្គាប់ចិត្តអ្នកសម្របសម្រួលនៅក្នុងគណបក្សអភិរក្ស ដោយវោហាសាស្ត្រស្តាំនិយម វាក៏អាចបញ្ឆេះកំហឹងនៅខាងស្ដាំគណបក្ស ជាពិសេសដោយសារសកម្មភាពនយោបាយ ។
សូមបញ្ជាក់ថា លោក David William Donald Cameron ជាតួអង្គនយោបាយដ៏សំខាន់មួយរូបនៅចក្រភពអង់គ្លេស។ លោកធ្លាប់ធ្វើជាសមាជិកសភាចាប់តាំងពីឆ្នាំ២០០១កន្លងទៅនេះ ព្រមទាំងបានកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៦។ អតីតនាយករដ្ឋមន្ត្រីរូបនេះ ត្រូវបានគេចាត់ទុកថាជាមេដឹកនាំបក្សអភិរក្សនិយមនិងប្រកាន់ គោលនយោបាយ ដែលច្របាច់បញ្ចូលគ្នារវាងសេដ្ឋកិច្ច និងសង្គមបែបសេរី៕