ប្រទេសជប៉ុន បញ្ឈប់ជាបណ្តោះអាសន្ននូវការចូលដែនថ្មីពីប្រទេសនិងតំបន់ទាំងស្រុងចាប់ពីថ្ងៃទី ២៨ ខែធ្នូតទៅ
តាមដំណឹងនៃទីភ្នាក់ងារព័ត៌មានក្យូតូនាថ្ងៃទី ២៦ ខែធ្នូបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានប្រកាសនាថ្ងៃដដែលថា នឹងបញ្ឈប់ជាបណ្តោះអាសន្ននូវការចូលដែនថ្មីពីប្រទេសនិងតំបន់ទាំងស្រុងចាពីវេលាម៉ោងសូន្យថ្ងៃទី ២៨ ខែធ្នូឆ្នាំ ២០២០ ដល់ចុងខែមករាឆ្នាំ ២០២១ តាមម៉ោងក្នុងតំបន់ ។ ដោយសារសភាពការណ៍ឆ្លងវីរុសកូវីដ១៩ទម្រង់ថ្មីនៃបណ្តាប្រទេសនានាលើពិភពលោកបានកើនឡើង ដូច្នេះរដ្ឋាភិបាលជប៉ុនបានចាត់វិធានការរឹតត្បិតការចូលដែន ។ ចំពោះប្រជាជនជប៉ុនដែលវិលទៅជប៉ុនវិញ បានលុបចោលនយោបាយបន្ធូរដែលដាក់ចត្តាលីស័ក ១៤ ថ្ងៃដោយអមល័ក្ខខ័ណ្ឌដែលចាប់អនុវត្តពីថ្ងៃទី ១ ខែវិច្ឆិការឡើងទៅ ដោយបានបង្កើនវិធានការតទល់ពាក់ព័ន្ធ ។
ដើម្បីលើកទឹកចិត្តសកម្មភាពសេដ្ឋកិច្ចដែលធ្លាក់ចុះដោយសារជំងឺកូវីដ១៩ រដ្ឋាភិបាលជប៉ុនបានអនុវត្តនយោបាយបន្ធូរខាងចេញចូលដែនជានិច្ច ប៉ុន្តែដោយសារក្នុងប្រទេសជប៉ុនបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ទម្រង់ថ្មី ដូច្នេះមានតែបង្កើនវិធានការបង្ការនិងគ្រប់គ្រងយ៉ាងខ្លាំងម្តងទៀត ៕