ភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១៩:០៥នាទី កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន  បានបើកកិច្ចប្រតិបត្តិការ បន្តបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅចំណុចទល់មុខផ្សារម៉ាតស៊ីផ្លេស ក្នុងបុរីប៉េងហួតបឹងស្នោ និងឆែកឆេរលំនៅដ្ឋានជនសង្ស័យ ផ្ទះលេខ២៧ ផ្លូវP10 បុរីប៉េងហួតបឹងស្នោរ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងពេលចុះបង្ក្រាបសមត្ថកិច្ចឃាត់ខ្លួនមេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ចំនួន ០២នាក់:

    ១-ឈ្មោះ LIU JIC ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ចិន។

    ២-ឈ្មោះ CHAN HUNG FAI    ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិចិន។

ដោយក្នុងនោះសមត្ថកិច្ចបានរកឃើញវត្ថុតាងសារធាតុញៀនប្រភេទ   អ៊ិចស្តាស៊ី(MDMA) ទម្ងន់ 52 kg 768.50g ,ហេរ៉ូអ៊ីន ចំនួន ៤៩ដុំ ស្មើទម្ងន់ 17 kg 292.59g  , មេតំហ្វេតាមីន(ICE) 11.79 g ចាប់យកវត្ថុតាងគ្រឿងញៀន សរុប 70 kg 072.88 g៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ