ប្រទេសម៉ារ៉ុក ៖ ក្រសួងមហាផ្ទៃនៃប្រទេសម៉ារ៉ុក បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី៩ ខែកញ្ញានេះថាគ្រោះរញ្ជួ យដីដ៏ខ្លាំងមួយដែលបានវាយប្រហារលើ ប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ បានផ្ដាច់ជីវិតមនុស្ស ២៩៦នាក់ និង១៥៣នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
បើតាមសេចក្ដីរាយការេណ៍ជាបឋមរបស់ក្រសួងមហាផ្ទៃម៉ារ៉ុក គ្រោះរញ្ជួយដីបាន សម្លាប់មនុស្ស ២៩៦នាក់ នៅក្នុងខេត្ត និងទីក្រុងជាច្រើន រួមមាន al-Haouz ក្រុង Marrakesh, ក្រុង Ouarzazateក្រុង Azilal ក្រុង Chichaoua និងក្រុង Taroudan ។ ក្រសួងបន្ថែមថាមនុស្ស ១៥៣នាក់ ក៏បានរងរបួស និងកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យផងដែរ។
បើតាម ទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុង Oukaimeden នៃតំបន់ ភ្នំ Atlas ក្នុងចម្ងាយ ៧៥គីឡូម៉ែត្រពីទីក្រុងទីក្រុងម៉ារ៉ាកេស ជាទីក្រុងធំលំដាប់ទីរបស់ប្រទេសម៉ារ៉ុក។
សូមបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារលើប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ ដោយបង្កការរំញ័រចាប់ពី ទីក្រុងរ៉ាបា ស្ថិតនៅភាគខាងជើង រហូតដល់ទីក្រុង Sidi Ifni ស្ថិតនៅភាគខាងត្បូង និងទីក្រុងជាច្រើនទៀត។ ៕