ប្រទេសតួកគី ៖ដំបូងឡើយប្រទេសទួរគីមានការខឹងសម្បារចំពោះ ឆន្ទៈដែលចង់ឱ្យស៊ុយអែត និងហ្វាំងឡង់ ចូលរួមជាមួយណាតូ។តែមកដល់ពេលនេះប្រទេសតួកគី គាំទ្រប្រទេសហ្វាំងឡង់និង ប្រទេសស៊ុយអែតឱ្យចូលរួម ជាមួយអង្គការណាតូ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។
រុស្ស៊ីប្រឆាំងយ៉ាងដាច់អហង្ការចំពោះរដ្ឋទាំងពីរដែលចូលរួម និងបានប្រើប្រាស់ការពង្រីកសម្ព័ន្ធភាពយោធាការពាររបស់បស្ចិមប្រទេសជាលេសសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។ប៉ុន្តែការលុកលុយរបស់ទីក្រុងមូស្គូបានជះឥទ្ធិពលមកលើការចូលជាសមាជិកណាតូ ដោយពេលនេះផ្លូវច្បាស់ណាស់សម្រាប់ប្រទេសទាំងពីរក្នុងការចូលរួមជាមួយណាតូ។
រដ្ឋមន្ត្រីការបរទេសមកពីប្រទេសទាំងបីបានចុះហត្ថលេខាលើកតិកាសញ្ញាសន្តិសុខរួមដែលដោះស្រាយកង្វល់របស់ប្រទេសទួរគី។ប្រធានអង្គការណាតូលោក Jens Stoltenberg បាននិយាយថា ប្រទេសស៊ុយអែតយល់ព្រមលើសំណើធ្វើបត្យាប័នរបស់តួរគីលើជនសកម្មប្រយុទ្ធដែលសង្ស័យនៃក្រុមសកម្មជន។
ប្រធានាធិបតីហ្វាំងឡង់ Niinisto បាននិយាយថា ប្រទេសទាំងបីបានចុះហត្ថលេខាលើអនុស្សរណៈរួម "ដើម្បីពង្រីកការគាំទ្រពេញលេញរបស់ពួកគេប្រឆាំងនឹងការគំរាមកំហែងដល់សន្តិសុខរបស់គ្នាទៅវិញទៅមក" ។នាយករដ្ឋមន្ត្រីស៊ុយអែត Magdalena Andersson បាននិយាយថា វាគឺជា "ជំហានដ៏សំខាន់សម្រាប់ណាតូ" ។ ដោយឡែកការិយាល័យប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយថា ខ្លួនបានទទួលនូវអ្វីដែលខ្លួនចង់បានពីប្រទេសស៊ុយអែត និងហ្វាំងឡង់៕SP