សហរដ្ឋអាមេរិកប្រកាសព្រមាន កូរ៉េខាងជើង ហាមមិនឲ្យលក់អាវុធទៅកាន់រុស្ស៊ីសម្រាប់សង្គ្រាមអ៊ុយក្រែន
អាមេរិក៖សេតវិមានបានព្រមានកូរ៉េខាងជើងប្រឆាំងនឹងការលក់អាវុធឱ្យរុស្ស៊ីសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ខណៈដែលភាពតានតឹងរវាងទីក្រុងព្យុងយ៉ាង និងវ៉ាស៊ីនតោននៅតែបន្តកើនឡើង។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។
អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីកិច្ចព្រមព្រៀងអាវុធដែលអាចមានរវាងរុស្ស៊ី និងកូរ៉េខាងជើង។
លោក Kirby បាននិយាយថា "យើងជំរុញឱ្យកូរ៉េខាងជើងបញ្ឈប់ការចរចាអាវុធរបស់ខ្លួនជាមួយរុស្ស៊ី និងគោរពតាមការប្តេជ្ញាចិត្តជាសាធារណៈ ដែលទីក្រុងព្យុងយ៉ាងបានធ្វើក្នុងការមិនផ្តល់ ឬលក់អាវុធឱ្យរុស្ស៊ី" ។ .លោក Kirby បានបន្ថែមថា សហរដ្ឋអាមេរិកជឿជាក់ថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានព្យាយាមបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាង ឱ្យលក់គ្រាប់កាំភ្លើងធំទៅកាន់ទីក្រុងមូស្គូ នៅពេលលោកបានធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង និងបានជួបជាមួយមេដឹកនាំរបស់ខ្លួន លោក Kim Jong Un កាលពីខែកក្កដាកន្លងទៅ។
អ្នកនាំពាក្យសេតវិមានបានបដិសេធមិននិយាយលម្អិតអំពីរបៀបដែលមន្ត្រីអាមេរិកបានប្រមូលព័ត៌មានសម្ងាត់នោះ។អាមេរិកបានព្រមានគូប្រជែង និងសត្រូវរបស់ខ្លួន រួមទាំងចិនផងដែរ ប្រឆាំងនឹងការជួយរុស្ស៊ីក្នុងការវាយលុកយោធារបស់ខ្លួននៅអ៊ុយក្រែន៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង