ការប្រកួតកីឡាបាញ់កាំភ្លើង ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ប្រកាសលើកពេលការប្រកួតទៅខែធ្នូវិញហើយ
4 ឆ្នាំ មុន
ការប្រកួតកីឡាបាញ់កាំភ្លើង ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ដែលគ្រោងប្រកួតនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខនេះ ត្រូវបានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ប្រកាសលើកពេលការប្រកួតទៅខែធ្នូវិញហើយ ដើម្បីបង្ការជំងឺកូវីដ-១៩។
ការពន្យារពេលនេះធ្វើឡើង តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក្រោយព្រឹត្តិការណ៍ ៣វិច្ឆិកានាំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ចំនួន ៤នាក់ និងមានអ្នកពាក់ព័ន្ធជាង ១ពាន់នាក់ដែលកំពុងរង់ចាំការធ្វើតេស្ដលើកទី៣ និងលើកទី៤ បន្ដទៀត៕SP