រកឃើញពលករមកពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិខេត្តឧត្តរមានជ័យមានវិជ្ជមានកូវីដ-១៩ចំនួន ១៦១នាក់ក្នុងចំណោម៤៤៩នាក់
3 ឆ្នាំ មុន
ឧត្តរមានជ័យ៖ របាយការណ៍នៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០២១ របស់មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ដែលបានចុះពិនិត្យស្រាវជ្រាវជំងឺកូវីដ១៩លើពលករមក ពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិ ដោយយកសំណាកពលករ សរុបចំនួន ៤៤៩នាក់ ស្រី ១៩៧នាក់ (អ្នកខេត្តឧត្តរមានជ័យ ចំនួនសរុប ១៥ នាក់ ស្រី ០៨នាក់) ក្នុងរួមមាន៖បញ្ជូនពលករអវិជ្ជមានសរុប ចំនួន ២៨៨ នាក់ ស្រី ១១៥នាក់ បានបញ្ជូនទៅខេត្ត ប៉ៃលិន និងពលករមានវិជ្ជមាន កូវីដ១៩ សរុបចំនួន ១៦១នាក់ ស្រី ៨២នាក់ ពីច្រកអូរស្មាច់ បានបញ្ជូនទៅមណ្ឌលព្យាបាល ខេត្តប៉ៃលិន ។
សម្រាប់ពលករបញ្ជូនចេញពីមណ្ឌលចត្តាទ្បីស័ក ទៅខេត្តគោលដៅ ពលករអវិជ្ជមាន ត្រូវបន្តចត្តាទ្បីស័ក ៧ថ្ងៃ. ចំនួន ១៧នាក់ និងពលករជាសះស្បើយ ចំនួន១៥នាក់ ព្រមជាមួយគ្នានេះបានពិនិត្យរថយន្ត ១៣៦គ្រឿង អ្នកបើកបរចំនួន ២៣០នាក់ (ច្រកអូរស្មាច់ និងច្រកជាំ)សំណាកអ្នកបើកបរ ៩១នាក់ លទ្ធផល អវិជ្ជមានទាំងអស់៕SP