បុរសម្នាក់ក្នុងសភាពទ្រុឌទ្រោម ខ្លួនដណ្តប់ភួយ លើទ្រូងខាងស្តាំមានសាក់រូប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាផងនោះ បានកំពុងដង្ហើយហៅឱ្យសម្តេចជួយខណៈខ្លួនកំពុងមានជំងឺប្រចាំកាយ ។

រូបភាពនោះត្រូវបានផ្សព្វផ្សាយព្រមទាំងចែកចាយនៅតាមបណ្តាញសង្គមហ្វេសបុកជាមួយ ការដង្ហើយហៅរកជំនួយជាមួយពាក្យប៉ុន្មានឃ្លា«ហេតុតែស្រឡាញ់សម្ដេចអស់ចេញពីចិត្តធ្លាក់ខ្លួនឈឺមិនដឹងទៅពឹងអ្នកណាទេមានតែបងប្អូនជួយស៊ែរឲ្យដឹងដល់សម្ដេចពុកផងចុះគាត់នៅមន្ទីពេទ្យកាលម៉ែត»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ