សមត្ថកិច្ចជំនាញ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនលាក់ក្នុងបញ្ញើរតាមផ្លូវគោក រឹបអូសគ្រឿ ងញៀនជិត ៧ គីឡូក្រាម
ភ្នំពេញ ៖នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១១:៣៥នាទី កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើ សគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវ គោក នៅចំណុចបេនឡានអូរឬស្សី ផ្លូវលេខ ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងបន្តឆែកឆេរ លំនៅដ្ឋាន ផ្ទះលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៖
ក្នុងការបង្ក្រាប សមត្ថកិច្ចបាន ឃាត់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀន ចំនួន ០១នាក់ឈ្មោះ ហ្វាន អ៊ី(FAN YI) ភេទប្រុស កើត 01/07/1972 ជនជាតិចិន ស្រុកកំណើតនៅប្រទេសចិន កាន់លិខិតឆ្លងដែនលេខ EJ4666319 បច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ដោយចាប់យកវត្ថុតាង អ៊ិចស្តាស៊ី(MDMA) ទម្ងន់ 971.77g (លាក់បង្កប់ក្នុងជើងកង្ហារបញ្ឍរ) កេតា មីន(Ketamine) ទម្ងន់ 5 kg 578.95g ,មេតំហ្វេតាមីន(ICE) 93.19 g ,ចាប់យកវត្ថុតាង គ្រឿងញៀន សរុប 6 kg 643.91 gសារធាតុផ្សំ(មិនច្បាស់ប្រភេទ) 12 kg 440 g និង ១០កំប៉ុង ស្មើទម្ងន់ 1 kg។
បច្ចុប្បន្នសមត្ថកិច្ច សមត្ថកិច្ចពាក់ព័ន្ធ បន្តតាមចាប់មុខសញ្ញាពាក់ព័ន្ធ កំពុងរត់គេចខ្លួន និង បន្តសហការជាមួយភាគីវៀតណាមស្រាវជ្រាវ បង្រ្កាបមុខសញ្ញាអ្នកទទួលបញ្ញើរ ៕SP