លោក  ស៊ុន ចាន់ថុល  រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូ និងមន្ត្រីបច្ចេកទសក្រសួងចុះពិនិត្យមើលវឌ្ឍនភាពការងារចាក់បេតុងកៅស៊ូពីលើផ្លូវបេតុងស៊ីម៉ង់ត៍នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាថ្ងៃ ទី២៥ ខែធ្នូ ឆ្នាំ២០២០ ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងតាមដានមើលថាតើក្រុមហ៊ុនសាងសង់ចាក់បេតុងកៅស៊ូក្រាលពីលើផ្លូវបេតុងស៊ីម៉ង់ត៍ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ស្របតាមកិច្ចសន្យា និងសៀវភៅបន្ទុកដែរឬទេ ពោលគឺធ្វើយ៉ាងណាឱ្យការសាងសង់ហេដ្ឋារេនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែនៅក្នុងខេត្តនេះមានគុណភាពល្អ រឹងមាំ និងជាប់បានយូរអង្វែង។

គួរកត់សម្គាល់ផងដែរថា ការចាក់បេតុងកៅស៊ូក្រាលពីលើផ្លូវបេតុងស៊ីម៉ង់ត៍មានកម្រាស់៧សង់ទីម៉ែត្រ ដើម្បីលើកកម្ពស់គុណភាព និងសោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្តនេះ ក៏ដូចជាដើម្បីទាក់ទាញវិនិយោគ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកវិនិយោគ និងទស្សនាខេត្តនេះឱ្យបានកាន់តែច្រើនថែមទៀត បង្កើតមុខរបរ និងការងារជូនប្រជាពលរដ្ឋធ្វើឱ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយភាពក្រីក្រតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ