លោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ ក្រោយធ្វើតេស្តអវិជ្ជមានប៉ុន្មានថ្ងៃជាប់ៗគ្នា។ នេះបើតាមគ្រូពេទ្យនៅសេតវិមាន និយាយនៅថ្ងៃទី១២ខែតុលាឆ្នាំ២០២០។ ប៉ុន្មានម៉ោងក្រោយសេតវិមានប្រកាសពីលទ្ធផលធ្វើតេស្តអវិជ្ជមាន លោកត្រាំបានចុះជួបអ្នកគាំទ្រលើកដំបូង នៅយប់ថ្ងៃចន្ទនៅរដ្ឋFlorida ដោយពុំមានពាក់ម៉ាស់ការពារឡើយ។ លោកត្រាំនិយាយទៅអ្នកគាំទ្ររាប់ពាន់នាក់ ដែលបានចូលរួមក្នុងការជួបជុំនេះ និងភាគច្រើនមិនបានពាក់ម៉ាស់ ម្តងហើយម្តងទៀត ដោយបញ្ជាក់ពីការជាសះស្បើយពីជំងឺកូវីដ១៩របស់លោក។

លោកដូណាល់ ត្រាំបានធ្វើតេស្តវិជ្ជមានកូវីដ១៩កាលពីថ្ងៃទី១ខែតុលាឆ្នាំ២០២០ ( ពេលវេលានៅអាមេរិក ) និងរួសរាន់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យភ្លាមៗនៅថ្ងៃដដែល។ លោកត្រាំបានសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យយោធាដ៏ល្បីល្បាញនៅអាមេរិក អស់រយៈពេល៣ថ្ងៃ ទើបត្រឡប់មកព្យាបាលបន្តនៅសេតវិមានវិញ។ នៅថ្ងៃចន្ទជាលើកទី១ដែលប្រធានាធិបតីវ័យ៧៤ឆ្នាំរូបនេះ បង្ហាញមុខជាសាធារណៈ ចាប់តាំងពីឆ្លងកូវីដ១៩មក៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ