អភិបាលខេត្តកំពង់ស្ពឺ ព្រមានថា ២ម៉ោងទៀត (ម៉ោង៤ល្ងាច) ក្រុងច្បារមនទាំងមូលនឹងជន់លិចខ្លាំង សូមប្រជាពលរដ្ឋរើ អីវ៉ាន់ចេញពីផ្ទះបន្ទាន់ ទៅរកទីទួលមានសុវត្ថិភាព
តាមហ្វេសបុកផ្លូវការរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានសរសេររៀបរាប់យ៉ាងដូច្នេះថា«
សូមគោរពជម្រាបជូនពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបថានៅ 2 ម៉ោងទៀត(ម៉ោង១៦) ទឹកជំនន់នឹងកើតមាននៅចំណុច ភូមិរលោង ព្រៃស្លឹក កាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មីភូមិ ក្រវៀន ព្រៃបេង តាំងក្រូច សំពៅ និយាយរួមគឺក្រុងច្បារមនទាំងមូលហើយនិងស្រុកសំរោងទងមួយចំណែកមួយផ្នែក។
សេចក្តីដូចបានជម្រាបជូនខាងលើសូមពុកម៉ែមាមីងបងប្អូនដែលមានភូមិពាក់ព័ន្ធទាំងអស់ប្រញ៉ាប់ រើអីវ៉ាន់ឡើងដាក់លើទីទួលសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យទៅលើចាស់ជរា កុមារដែលងាយរងនូវផលប៉ះពាល់មុនគេ។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយព្យុះបន្តបន្ទាប់កន្លងមកនេះ បាននិងកំពុងវាយលុក នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិរដ្ឋ-ឯកជនមួយចំនួនផងដែរ៕SP