វៀតណាម សម្រេចដាក់រហ័សនាមកោះភូគុក ជា «ទីក្រុងមិនចេះដេក» ដើម្បីយកទៅប្រកួតប្រជែងជាមួយកោះបាលី របស់ឥណ្ឌូនេស៊ី និងភូកេតរបស់ថៃ
វៀតណាម៖ បើយោងតាមសាព័ត៌មាន Nikkei Asia កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២១បានឱ្យដឹងថា ភូគុកបានអភវិឌ្ឍន៍រួចរាល់ហើយពេលនេះកោះភូគុកប បានប្រែកាយប្លែកអស្ចារ្យ ដែលមានសម្រស់ស្រស់ស្អាត និងជាគោលដៅទេសចរណ៍របស់ពិភពលោក ហើយវៀតណាមបានជ្រើសរើសកោះនេះ ដើម្បីប្រកួតប្រជែងជាមួយកោះបាលី របស់ឥណ្ឌូនេស៊ី និងភូកេតរបស់ថៃ ។រដ្ឋាភិបាលវៀតណាមមានការរំពឹងទុកខ្ពស់ថាកោះនេះនឹងទាក់ទាញភ្ញៀវទេសចរណ៍មកកម្សានបានកាន់តែច្រើន ។
លោក Le Khac Hiep អនុប្រធានក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនអាជីវកម្មធំជាងគេរបស់វៀតណាមកាលពីខែមេសាបាននិយាយថា កោះនេះកំពុងតែស្ថិតនៅលើផ្លូវរបស់ខ្លួនដើម្បីក្លាយជាគោលដៅរមណីយដ្ឋានក្នុងតំបន់។ នៅក្នុងពិធីបុណ្យឆ្លងឆ្នាំកន្លងទៅ លោកបានប្រសិទ្ធនាមកោះនេះថា“ «ទីក្រុងមិនចេះដេក»ដែលនឹងផ្តល់ជូននូវភាពសប្បាយរីករាយទាំងយប់ទាំងថ្ងៃគឺ ៣៦៥ ថ្ងៃក្នុងមួយឆ្នាំ។
កោះភូគុក ដែលពលរដ្ឋខ្មែរធ្លាប់ស្គាល់ថាជាកោះត្រល់ មានភោជនីយដ្ឋានច្រើនជាង ១០០០នៅតាមសងខាងប្រឡាយ ហាងទំនិញផ្សេងៗដែលការលក់ដូរមានទាំងយប់នឹងថ្ងៃ ។ ក្នុងនោះក៏មានសួនកម្សាន្ត កាស៊ីណូ និងទីលានវាយកូនហ្គោលបានដំណើរការរួចហើយ ដោយចំនួនបន្ទប់សណ្ឋាគារបានកើនឡើងដល់ ១២,០០០បន្ទប់។
ក្រុមហ៊ុនយូណេធីត គ្រុបដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេរបស់វៀតណាមបានបញ្ចប់ផ្លូវរថភ្លើងលើអាកាសដែលជាផ្លូវមួយក្នុងចំណោមផ្លូវវែងជាងគេលើពិភពលោក ដែលតភ្ជាប់តំបន់ឧទ្យានកម្សាន្តនិងកន្លែងផ្សេងទៀត។សាព័ត៌មាន Nikkei Asia ដដែលក៏បានបញ្ជាក់បន្ថែមថា គ្រាន់តែនៅក្នុងឆ្នាំនេះពិភពលោកកំពុងជួបវិបត្តកូវីដ១៩ យ៉ាងណាក្តី ក៏កោះភូគុកបានទទួលស្វាគមន៍ទេចរណ៍ក្នុងស្រុកចំនួន ៣ លាននាក់ផងដែរ។កោះភូគុក មិនត្រឹមតែមានបំណងទាក់ទាញទេសចរក្នុស្រុកនោះទេ លោក Doan Van Tien អនុប្រធានគណៈកម្មាធិការប្រជាជនភូគុកមានបំណងឱ្យកោះនេះ ប្រកួតប្រជែងជាមួយកោះភូកេត និងកោះបាលី របស់ឥណ្ឌូនេស៊ី។
សូមបញ្ជាក់ាថា កោះភូគុកបានទាក់ទាញវិនិយោគទាំងក្នុង និងក្រៅប្រទេសឲ្យវៀតណាមប្រមាណ ៣៧០គម្រោង ដែលគិតជាទុនវិនិយោគមានជាង ១៦ពាន់លានដុល្លារអាមេរិកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕SP