(បរទេស)៖អង្គការតម្លាភាពអន្តជាតិបានបង្ហាញរបាយ៍ការណ៍សន្ទស្សន៍នៃការវាយតម្លៃអំពើពុករលួយឆ្នាំ២០២០  ដោយក្នុងនោះសង្ហិបុរីបានជាប់ចំណាត់ថ្នាក់ល្អជាងគេក្នុងតំបន់អាស៊ាន មាន៨៩ពិន្ទុ។ នេះមានថាសង្ហិបុរីគឺជាប្រទេសដែលស្អាតស្អំបំផុតពាក់ព័ន្ធរឿងពុករលួយ ។ សន្ទស្សន៍នៃការវាយតម្លៃអំពើពុករលួយបានបង្ហាញថាសង្ហិបុរីទទួលបានពិន្ទុសរុប៨៥ឈរលេខមួយក្នុងតំបន់អាស៊ាន ហើយជាប់លេខ៣ស្ទួនគ្នាជាមួយប្រទេសស៊ុយអែតនិងស្វីសនៅលើពិភពលោក។ប្រទេសដែលមានពិន្ទុខ្ពស់ នឹងមានចំណាត់ថ្នាក់ល្អជាងគេនោះ គឺនូវែសេឡង់ និងដាណឺម៉ាក ដែលមានពន្ទុ៨៨ដូចគ្នា និងឈរលេខ១ស្ទួន។

ក្នុងរបាយការណ៍ដដែលបញ្ជាក់ថា ប្រទេសព្រុយណេ ទទួលបានពិន្ទុ៦០ ដោយឈរលេខ៣៥ នៅឆ្នាំ២០២០, ម៉ាឡេស៊ី ទទួលបានពិន្ទុ៥១ ឈរលេខ៥៧, វៀតណាម មានពិន្ទុ៣៦ ជាប់ចំណាត់ថ្នាក់១០៤, ឥណ្ឌូណេស៊ី មានពិន្ទុ៣៧ ជាប់លេខ១០១ ,មីយ៉ាន់ម៉ា ពិន្ទុ២៨ ឈរលេខ១៣៧ ,មាន ថៃ មាន៣៦ពិន្ទុ ឈរលេខ១០៤, ហ្វីលីពីន មាន៣៤ពិន្ទុ ជាប់លេខ១១៥,ឡាវ មាន២៩ពិន្ទុ លេខ១៣៤ ,កម្ពុជាជាប់លេខ១៦០មាន២១ពិន្ទុ៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ