រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានជូនដំណឹងថា រាល់សាធារណជនណាដែលទិញលក់ដី ក្នុងតំបន់ការពារធម្មជាតិ តំបន់សហគមន៍ និងក្នុងគម្របព្រៃឈើ រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុង ស្រុក នឹងចាត់ទុកជាមោឃៈ ព្រមទាំងបដិសេធចោលរាល់ការទិញលក់ដីទាំងអស់នោះផងដែរ ។

ក្នុងសេចក្តីប្រកាសបានឱ្យដឹងថា ដីដែលនឹងចាតុទុកជាមោឃៈនោះស្ថិតក្នុង នៅតាមបណ្តោយភូមិ ឃុំមួយចំនួន ជាពិសេសនៅស្រុក បូទុមសាគរ ស្រុកកោះកុង ស្រុកគីរីសារគរ ស្រុកថ្មបាំង និងនៅតាមតំបន់មួយចំនួនទៀត ដែលមានការទិញដីព្រៃ យ៉ាងអណាធិបតេយ្យ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ