រដ្ឋាភិបាលន័រវែសប្រកាសលក់យន្តហោះចម្បាំង F-16 ប្រើប្រាស់រួច ចំនួន៣២គ្រឿងឱ្យទៅរ៉ូម៉ានី៣៨៥លានដុល្លារអាមេរិក
ន័រវែស៖ រដ្ឋាភិបាលន័រវែសខ្លួននឹងលក់យន្តហោះចម្បាំងធុន F-16 ដែលប្រើប្រាស់រួចចំនួន ៣២គ្រឿង ឱ្យទៅប្រទសរ៉ូម៉ានី ដែលជាសមាជិកអង្គការណាតូ (NATO) ដូចគ្នា ក្នុងតម្លៃ៣៨៨លានអឺរ៉ូ ស្មើនឹង៣៨៥លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBC នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្រសួងការពារជាតិន័រវែសបានឱ្យដឹងថា រ៉ូម៉ានីនឹងទទួលបានយន្តហោះចម្បាំង F-16 ទាំងនោះ នៅចន្លោះឆ្នាំ២០២៣-២០២៤ បន្ទាប់ពីពួកវា ត្រូវបានកែលម្អឡើងវិញរួចរាល់។ នៅក្រោមកិ ច្ចព្រមព្រៀង ក៏រួមបញ្ចូលទាំងការលក់គ្រឿងបន្លាស់ផ្សេងៗ សេវាកម្មជួលជុលថែទាំ និងការបណ្តុះបណ្តាលក្រុមអ្នកបច្ចេកទេសផងដែរ។
គួរបញ្ជាក់ថា ន័រវែសបានបញ្ឈប់ជាស្ថាពរ នូវការប្រើប្រាស់យន្តហោះចម្បាំង F-16 សរុបចំនួន៦៤ គ្រឿងរបស់ខ្លួន កាលពីពេលកន្លងទៅនេះ ស្របពេលដែលប្រទេសអឺរ៉ុបមួយនេះ ចាប់ផ្តើមដាក់ពង្រាយ យន្តហោះចម្បាំងជំនាន់ថ្មីបំផុត ដែលផលិតដោយសហរដ្ឋអាមេរិកគឺ F-35៕SP