ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ចិន ឱ្យកាន់តែទូលាយថែមទៀត ជាពិសេស លើវិស័យពាណិជ្ជកម្ម, កសិកម្ម, វិស័យវិនិយោគទុន, លើវិស័យទេសចរណ៍។

នាឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក លីវ ជានចាវ រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយនឹង លោក លីវ ជានចាវ ដែលថា ការអភិវឌ្ឍន៍សេដ្ឋកិច្ច គឺបម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាជន។

ក្នុងន័យនេះ សម្ដេចតេជោ បានបញ្ជាក់ថា «សូមស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែទូលាយថែមទៀត ជាពិសេស លើវិស័យពាណិជ្ជកម្ម, កសិកម្ម, វិស័យវិនិយោគទុន, លើវិស័យទេសចរណ៍ ក៏ដូចជាលើវិស័យថាមពលបៃតងផងដែរ»។

នាឱកាសលោក លីវ ជានចាវ បានគោរពជម្រាបជូន សម្ដេចតេជោ ថា ការអភិវឌ្ឍសេដ្ឋកិច្ចជាមូលដ្ឋាន បំពេញឱ្យសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជា ក្នុងន័យនេះ ភាគីចិន នឹងបន្តអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជា ឲ្យកាន់តែខ្លាំងឡើង ជាពិសេស ជំរុញការនាំទំនិញកសិផលកម្ពុជា ទៅកាន់ទីផ្សារចិន, ការបង្កើនការហោះហើរត្រង់មកកាន់កម្ពុជា, ការលើកទឹកចិត្តឲ្យអ្នកវិនិយោគចិនមកកាន់កម្ពុជា និងជួយកម្ពុជា លើការអភិវឌ្ឍថាមពលបៃតង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ