ក្រសួងធម្មការ ណែនាំដល់មន្ទីរធម្មការទាំងអស់បំផុសចលនាចូលរួម «ទិវាអក្ខរកម្មជាតិ» ឱ្យបានផុសផុល
ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានចេញសេចក្ដីណែនាំស្ដីពីការចាត់តាំងរៀបចំទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២២ ព្រមជាមួយការណែនាំទៅកាន់មន្ទីរធម្មការ និងសាសនានៅតាមរាជធានី-ខេត្តទាំ ងអស់ត្រូវចូលរួមបំផុសចលនាជំរុញការចូលរួមរៀបចំទិវាជាតិនេះឱ្យបានផុសផុល។យោងតាមសេចក្ដីណែនាំចេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ក្រសួងធម្មការ និងសាសនាបានណែនាំ២ចំណុចទៅដល់មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត រួមមាន៖
-ត្រូវចូលរួមបំផុសចលនាព្រះសង្ឃ បព្វជិតពុទ្ធសាសនា អាចារ្យ សីលវន្ត សីលវតីឱ្យចូលរួមជំរុញ កម្មវិ ធីអក្ខរកម្ម តាមរយៈការសម្ដែងធម្មទេសនាជាដើម ដោយអនុលោមតាមវិធានការ៣កុំ៣ការពារ។
- ណែនាំគ្រប់វត្តអារាម អាស្រម មណ្ឌលវិបស្សនា អង្គការ និងសមាគមដែលមានចរិតសាស នា ឱ្យរៀបចំតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ដើម្បីអ ប អរសាទរទិវាអក្ខរកម្មជាតិ ៨ កញ្ញានេះជាមួយគ្នានោះ ក្រសួងធម្មការ និងសាសនាក៏បានណែនាំឱ្យមា នការរៀបចំតុបតែងបដាពាក្យស្លោកសរុបចំនួន៣៦ប្រយោគ សម្រាប់ក្នុងឱកាសទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២២ ផងដែរ៕SP