ពេលនេះក្រសួងធម្មការ នឹងចាត់វិធានការលើលោកសង្ឃណេនថៃ ដែលចូលចិត្តបង្ហាញសាច់ដុំ និងប្រើស្ទាយថតរូបប្លែកៗ
ក្រសួងធម្មការនិងសាសនាតាមរយៈលោកសេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានបញ្ជាក់ឱ្យសារព័ត៌មានក្នុងស្រុកមួយបានដឹងថា ពាក់ព័ន្ធនឹងរឿងព្រះសង្ឃមួយអង្គព្រះនាមាណេនថៃ ដែលបានបង្ហោះ នូវរូបភាពជាច្រើនសន្លឹកអំពីដំណើរកម្សាន្តទៅកាន់តំបន់ព្រៃភ្នំ ដែលថតរូបបែបជាអ្នកបង្ហាញម៉ូតនោះ ពេលនេះមន្ត្រីសង្ឃកំពុងធ្វើការណែនាំទៅកាន់មន្រ្តីសង្ឃគ្រប់លំដាប់ថ្នាក់ដើម្បីតាមដានស្រាវជ្រាវទាក់ទងទៅនឹងព័ត៌មាននេះ។ ក្រសួងធម្មការ និងសាសនាមិនទាន់បញ្ជាក់ថា ព្រះសង្ឃមួយអង្គនេះ គង់នៅវត្តណានៅឡើយទេ ប៉ុន្តែក្រសួងបានចាត់វិធានការហើយពាក់ព័ន្ធនឹងរឿងនេះ។
អ្នកនាំពាក្យដដែលបានបន្ថែមថា ក្នុងករណីនេះដែរគណៈសង្ឃគឺជាអ្នកវិនិច្ឆ័យទៅ លើការប្រណិប័ត ន៍ធ័ម៌វិន័យព្រះពុទ្ធសាសនាដូច្នេះបើសិនជាខាងគណៈសង្ឃមើលឃើញចំណុចដែលសម្តែងឬក៏សម្ញែងរបស់ភិក្ខុសង្ឃមួយអង្គនេះធ្វើឲ្យប៉ះពាល់ដល់សិក្ខាបទកន្លែងណា ខាងគណៈសង្ឃនឹងវិនិច្ឆ័យទៅតាម
កម្រិតនៃទោស។សូមបញ្ជាក់ផងដែរថា ការដែលប្រជាពលរដ្ឋចាប់អារម្មណ៍ទៅលើព្រះសង្ឃមួយអ ង្គនេះបន្ទាប់ពីលោកបានបង្ហោះរូបភាពជាមួយសម្រស់ធម្មជាតិទឹកជ្រោះជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកនាសប្តាហ៍កន្លងទៅ៕sp