ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ផ្អាកចរាចរណ៍រថយន្តធុនធំឆ្លង កាត់ផ្លូ វខេត្តលេខ ២៦ ៨A ព្រៃមាន់-អាងត្រពាំងថ្ម ព្រោះជំនន់លិចផ្លូវ
ភ្នំពេញ៖ ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ បានសម្រេច ផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន យានយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លង កាត់តាមកំណាត់ផ្លូវខេត្តលេខ២៦៨A ចាប់ពីព្រៃមាន់ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដោយសារតែជំនន់ទឹកភ្លៀងបានជន់លិច និងហូរកាត់លើកំណាត់ផ្លូវនេះ ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាបន្ទាប់ពីទទួល រងឥទ្ធិពលព្យុះនិងភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានបណ្តាលឱ្យ មានជំនន់ទឹកភ្លៀង លិចនិងហូរកាត់ផ្លូវមួយចំនួន នៅក្នុងខេត្តបន្ទាយមានជ័យ ពិសេស កំណាត់ផ្លូវខេត្តលេខ ២៦៨A ចាប់ពីព្រៃមាន់ ដល់ អាងត្រពាំងថ្ម ស្រុកភ្នំស្រុក។ ដូច្នេះ មន្ទីរត្រូវផ្អាកចរាចរណ៍ ជាបណ្តោះអាសន្ន យានយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ ការធ្វើចរាចរណ៍ ប្រកបដោយសុវត្ថិភាព ៕SP