រដ្ឋបាលខេត្ត ព្រះវិហារជូនដំណឹង ដល់ ប្រជាពលរដ្ឋ ត្រូវ បង្កើន ការប្រុងប្រយ័ត្ន ចំពោះ គ្រោះទឹកជំនន់ ពិសេស អ្នករស់នៅ តាម ដងស្ទឹង សែន និង តាម បណ្តោយ ដង ទន្លេមេគង្គ
រដ្ឋបាលខេត្ត ព្រះវិហារ នៅ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ នេះ ជូនដំណឹង ដល់ បងប្អូន ប្រជាពលរដ្ឋ ដែល រស់ នៅតាម ដងស្ទឹងសែន ដងទន្លេមេគង្គ និង នៅតាមតំបន់ងាយរងគ្រោះ ដោយសារ ទឹកជំនន់ ត្រូវ បង្កើនការប្រុងប្រយ័ត្ន ខ្ពស់ ជានិច្ច ព្រោះ ត្បិត ព្យូះ ទី ១៥ ឈ្មោះ លី ហ្វា ន បាន នឹង កំពុងមាន ឥទ្ធិពលមកលើ តំបន់ ប៉ាកសេ ប្រទេស ឡាវ ដែល ធ្វើឲ្យមានភ្លៀង ធ្លាក់ពី មធ្យម ទៅ ច្រើន ហើយ ស្ថានភាព នេះ នឹងធ្វើ ឲ្យ ទឹកទន្លេ នៅតាម បណ្តា ខេត្តមួយចំនួន មានការហក់ឡើង ។ ដោយឡែក ទឹកស្ទឹង សែន ខេត្តព្រះវិហារ ក៏នៅតែបន្តហក់ឡើងជាបន្តបន្ទាប់ផងដែរ ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបានអំពាវនាវ ដល់ ប្រជាពលរដ្ឋ ទាំងអស់ ដើម្បី ធានា សុវត្ថិភាព និង បង្ការ គ្រោះមហន្តរាយ ជាយថាហេតុ សូម បងប្អូនក្នុងខេត្តមេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលសុវត្ថិភាព ដែល នៅជិត និងសូមរាយការណ៍ឲ្យបានឆាប់មកអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ស្រុក ក្តុង ខេត្តជាបន្ទាន់ក្នុងករណី ជួបនឹងគ្រោះទឹកជំនន់នេះ ដើម្បីអាជ្ញាធរ មានលទ្ធភាព ចាត់វិធានការ ដោះស្រាយ ការពារ និង សង្គ្រោះឲ្យបានទាន់ពេលវេលា៕SP