ប្រទេសឥណ្ឌា៖ប្រជាជនឥណ្ឌាបានធ្វើពិធីជ្រមុជទឹកបរិសុទ្ធនៅទន្លេគង្គានិងតម្រង់ជួរដើម្បីថ្វាយបង្គំនៅឯប្រាសាទកាស៊ីវិស្វវ៉ាណាតនៅថ្ងៃច័ន្ទទី ២ សីហា ដែលអាចអោយឈានដល់ការឆ្លងរលកកូវិត19 ថ្មីមួយទៀតខណ:ដែលពូជDeltaកំពុងឆ្លងពាសពេញប្រទេសរួចទៅហើយនោះ។

នៅក្នុងរូបភាពដែលចេញផ្សាយដោយANIមើលឃើញថាអ្នកកាន់សាសនាភាគច្រើនមិនពាក់ម៉ាស់ មិនគោរពតាមគោលការណ៍សុវត្តិភាពអ្វីនោះឡើយ ពេ លវេលានៃការជួបជុំគឺមិនសមស្របទេ កាលពីសប្តាហ៍មុនមានចំនួនកើនឡើង ៧.៥% នៃករណីសរុបនៃកូវីដ -១៩ នៅទូទាំងប្រទេស។

អ្នកស្រាវជ្រាវបាននិយាយថាប្រទេសឥណ្ឌាអាចនឹងឃើញករណីកើនឡើងនៃករណី Covid-19 មួយផ្សេងទៀតភ្លាមៗនៅខែសីហាជាមួយនឹងរលកទី ៣ ដែលមានចំនួនអ្នកឆ្លងយ៉ាងតិច ១0ម៉ឺននាក់ក្នុងមួយថ្ងៃ ឬជិត 15ម៉ឺននាក់ ។  

ទីភ្នាក់ងារព័ត៌មាន Bloomberg បានដកស្រង់សម្តីអ្នកស្រាវជ្រាវដែលដឹកនាំដោយ Mathukumalli Vidyasagar និង Manindra Agrawal នៅវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា (IIT) នៅទីក្រុង Hyderabad និង Kanpur ថាការកើនឡើងនៃករណី Covid-19 នឹងជំរុញឱ្យមានរលកទី 3 នៃជំងឺរាតត្បាតដែលអាចនឹងកើនឡើងនៅខែតុលា។  លោក Mathukumalli Vidyasagar បានប្រាប់ Bloomberg តាមអ៊ីមែលថារដ្ឋដែលមានករណី Covid-19 ខ្ពស់ដូចជារដ្ឋ Kerala និង Maharashtra៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ