ក្នុងឱកាសចូលរួមជាវាគ្មិន សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដរតនគីរី» លោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគីរី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថារមណីយដ្ឋានទេសចរ ណ៍ក្នុង ខេត្តរតនគិរីសរុបមានចំនួន ១៤កន្លែង។
រមណីយដ្ឋានទេសចរណ៍ក្នុងខេត្តសរុបមានចំនួន ១៤កន្លែង ក្នុងនោះរមណីយដ្ឋានធម្មជាតិចំនួន ១២កន្លែង និងរមណីយដ្ឋាន វប្បធម៌ ធម្មជាតិចំនួន ០២កន្លែង រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ចំនួន ០៨កន្លែង គ្រប់គ្រងដោយសហគមន៍ជនជាតិដើម ភាគតិច។ក្នុងចំណោមរមនីយដ្ឋានទេសចរណ៍ទាំងអស់ខាងលើ រមណីយដ្ឋានបឹងយក្ខឡោម គឺជាបេះដូងនៃទេសចរណ៍ ខេត្តរតនគិរី ដែលស្រូបបានភ្ញៀវទេសចរណ៍ច្រើនជាងគេ។
ឆ្នាំកន្លងមកនេះខេត្ត ទទួលបានភ្ញៀវទេសចរណ៍សរុប ២៣១,៨៧៣នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ គឺមានការកើនឡើងចំនួន ៤.៣៤% ក្នុងនោះមានភ្ញៀវទេសចរជាតិ ចំនួន២០៦,៦៨២នាក់ កើនឡើង៤.៧៦% និងភ្ញៀវទេសចរអន្តរជាតិចំនួន ២៥,១៩១នាក់ កើនឡើង១.១%។
ក្នុងឆមាសទី១ ឆ្នាំ២០២០ ខេត្តរតនគិរីក៏ទទួលរងផល់ប៉ះពាល់ជាវិជ្ជមានដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត ក្នុងនោះវិស័យទេសចរណ៍ខេត្ត បានជះឥទ្ធិពលដល់អាជីវកម្មសេវាកម្មខារ៉ាអូខេ ម៉ាស្សាចំនួន ១៩កន្លែង ដែលត្រូវបានផ្អាកដំណើរការ និងប៉ះពាល់លើការងារបុគ្គលិក កម្មករដែលបម្រើការងារលើសេវាកម្មនេះ និងផ្នែកសេវាកម្មផ្សេងៗទៀតប្រមាណ ២០%៕sp