ក្រសួងបរិស្ថាន បានប្រកាស ជូនដំណឹងដល់សាធារណជនថា កន្លងមក មានជនខិលខូចមួយចំនួន បានបំផុសព័ត៌មាន នៅក្នុងបណ្តាញសង្គម អំពីការប្រមូលទិញប្រភេទកេសរកូលព្រៃ ក្នុងតម្លៃខ្ពបស់ ដែលជាហេតុជំរុញឲ្យមាន ការប្រមូលកេសរកូលព្រៃ ពីតំបន់ការពារធម្មជាតិ ដោយអនាធិបតេយ្យ។ ទង្វើនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រភេទកេសរកូលព្រៃ និងអាចឈានទៅដល់ការផុតពូជទាំងស្រុងនូវប្រភេទកេសរកូលព្រៃមួយចំនួន។

ក្នុងសេចក្តីជូនដំណឹង ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា រាល់សកម្មភាពទាំងឡាយ ដែលបាន និងកំពុងប្រមូលជួញដូរ និងធ្វើអាជីវកម្មប្រភេទកេសរកូលព្រៃពីក្នុងតំបន់ការពារធម្មជាតិទាំងការធ្វើអាជីវកម្ម ឬក្នុងគោលបំណងណាមួយ គឺជាសកម្មភាពផ្ទុយនឹងច្បាប់ ស្តីពី តំបន់ការពារធម្មជាតិ មាត្រា ៥៩ ចំណុច ៣ ចំណុច៤ និងមាត្រា ៦១ ចំណុច៤។

ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងសិទ្ធិប្រើប្រាស់ធនធានធម្មជាតិរបស់ប្រជាសហគមន៍ ស្របតាមច្បាប់ ស្តីពី តំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បានប្រកាសដាក់ចេញនូវវិធានការ និងការណែនាំ រួមមាន៖ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ ជាអាទិ៍ ការដឹកជញ្ជូន ការប្រមូល ការធ្វើសន្និធិកេសរកូលព្រៃ និងបញ្ឈប់នូវរាល់សកម្មភាពទិញ-លក់ កេសរកូលព្រៃ៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ