ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ថា ស្រុកល្វាឯម នឹងក្លាយជាក្រុងល្វាឯម ចំណុះឱ្យខេត្តកណ្តាល ដើម្បីបង្កើនពន្ធអាករ។

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត នៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន  បានបញ្ជាក់ថា «កន្លងទៅឱ្យសិក្សាដើម្បីដាក់ស្រុកល្វាឯម ឱ្យទៅជាក្រុងល្វាឯមវិញ ចំណុះឱ្យខេត្តកណ្តាល ដើម្បីបង្កើនពន្ធអាករខ្លះផង ព្រោះថាកន្លងមកកន្លែងណាល្អៗ ត្រូវដាក់ចូលក្នុងភ្នំពេញ»។

ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានអាកាសក្នុងរាជធានីភ្នំពេញ គឺប្រើយុទ្ធសាស្ត្រស្លឹកត្នោតខ្ចប់ស្ករត្នោត ដែលមានន័យថាយកលុយចំណូលពីការវិនិយោគក្នុងរាជធានី ទៅអភិវឌ្ឍរាជធានីភ្នំពេញ ។

សម្ដេចតេជោ បន្ដថា សម្រាប់រាជធានីភ្នំពេញនាពេលអនាគត ប្រហែលមិនមែនជារថភ្លើងលើអាកាសនោះទេ គឺផ្លូវរថភ្លើងក្រោមដី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ